(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំជីវភាពរបស់ខ្លួន ដើម្បីពង្រឹងដល់ក្រុមការងារគណៈឃោសនាអប់រំ។
កិច្ចប្រជុំជីវភាពគណបក្សនេះ ធ្វើឡើងក្រោមវត្តមានលោក ឯក ឃុនដឿន ប្រធានគណបក្សខណ្ឌ អនុប្រធានគណបក្សខណ្ឌ និងអស់លោក-លោកស្រី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍ និងប្រធាន អនុប្រធាន និងសមាជិកបក្សសង្កាត់មួយចំនួនទៀតផងដែរ ស្ថិតនៅមន្ទីរគណបក្សខណ្ឌ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំជីវភាពនេះដែរលោក ឯក ឃុនដឿន បានគូសបញ្ជាក់សំដៅដល់ការពង្រឹងក្រុមការងារគណ:ឃោសនាអប់រំ ដើម្បីប្រែក្លាយសមាជិកម្នាក់ ជាឃោសនិកម្នាក់ជាប្រតិកម្មរហ័សម្នាក់ ជាមេខ្សល់ម្នាក់ និងជាសកម្មជនម្នាក់ ហើយនាំសមាជិកបក្សទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕