លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ដកតំណែងប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប លោក សែ សាមុត ក្រោយមានបញ្ហាច្រើន
12-05-2016 10:41
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចបញ្ចប់តំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តសៀមរាប លោក សែ សាមុត យកមកឲ្យមកបម្រើការងារនៅក្រសួងវិញ ក្រោយពីមន្រ្តីរូបនេះមានបញ្ហាជាច្រើន នាពេលកន្លងទៅ។
យោងតាមសេចក្តីប្រកាសបញ្ចប់ភារកិច្ចរបស់លោកទេសរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកនេះ បានសម្រេចតែងតាំងលោក ហ៊ី សាយ ជំនួសវិញ។
មន្រ្តីក្រសួងរៀបចំដែនដីម្នាក់ បានថ្លែងថា "ប្រធានមន្ទីរចាស់ លោក សែ សាមុត ហ្នឹង មានបញ្ហាច្រើនណាស់"។
លោក ជា សុផារ៉ា ធ្លាប់បានប្រាប់មន្រ្តីទាំងអស់ នៅថ្ងៃប្រជុំលើកទី១ថា នឹងមិនមានការរុះរើអ្វីទាំងអស់ សុំឲ្យប្រឹងប្រែងធ្វើការបម្រើ រាស្ត្រឲ្យបានត្រឹមត្រូវ ឲ្យលឿន និងមានតម្លាភាព តែបើធ្វើការមិនល្អ ដកចេញហើយ កុំថាអត់បានប្រាប់មុន៕
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីថ្មី ខេត្តសៀមរាប