(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ និងតាមប្រព័ន្ធវីឌីអូអនឡា ញ ZOOM MEETING របស់ខ្លួនដោយផ្តោតលើរបៀបវារៈចំនួន៩ ដើម្បីពិនិត្យអនុម័ត និងកែសម្រួល ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ។
កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោក ធុយ សុខន និងលោកស្រី ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ និងអស់លោកអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យជុំនាញខណ្ឌ, ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌ, តំណាងអគ្គិសនីកម្ពុជា, ប្រធានការិយាល័យប្រតិបត្តិស្រុកមេគង្គ, ក្រុមលេខាធិការខណ្ឌ, និងលោក-លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ និងប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សរុបចំនួន៥៥នាក់។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវនេះដែរ បានផ្តោតលើរបៀបវារៈចំនួន៩ មានដូចខាងក្រោម៖ ១-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ (កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២) របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។
២-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការកែសម្រួលក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌ។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការកែសម្រួលក្រុមការងារចុះសិក្សាគម្រោងមូលនិធិអភិវឌ្ឍន៍ ខណ្ឌ ឆ្នាំ២០២៣។
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការបងើ្កតគណៈកម្មការគ្រប់គ្រងគម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែក របស់រដ្ឋបាលខណ្ឌ នៅក្នុងសង្កាត់ទាំង៧ ឆ្នាំ២០២៣។
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការបងើ្កតគណៈកម្មការគ្រប់គ្រងគម្រោងដាក់លូមូលរបស់រដ្ឋបាលខណ្ឌ នៅក្នុងសង្កាត់ទាំង៧ ឆ្នាំ២០២៣។
៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការបងើ្កតគណៈកម្មការគ្រប់គ្រងគម្រោងជួសជុលអណ្តូងលូ និងស្តារលូ របស់រដ្ឋបាលខណ្ឌ នៅក្នុងសង្កាត់ទាំង៧ ឆ្នាំ២០២៣។
៨-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ។
៩-បញ្ហាផ្សេងៗ (បើមាន)៕