(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ បានដឹកនាំកិច្ចប្រជុំសមាជិកគណៈកម្មការ ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដើម្បីពិភាក្សាលើវិធីសាស្ត្រ និងវិធានការត្រួតពិនិត្យលើរថយន្តដឹកលើសទម្ងន់ នៅសាលប្រជុំនៃទីស្ដីការក្រសួង។
កិច្ចប្រជុំនេះ បានចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការណ៍ការពារគ្រប់ហានិភ័យទាំងអស់ នៅកម្ពុជា ពិសេសសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ៕