(កំពង់ឆ្នាំង)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៍ សហការជាមួយ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រុមសាស្រ្តាចារ្យជនជាតិជប៉ុនម៉ាម៉ាដា តំណាងក្រុមហ៊ុន KCC និងសហការី បានចុះជួបសំណេះសំណាលជាមួយមន្រ្តីអប់រំ/គ្រូបង្រៀន និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាចំនួន៣ នៃស្រុកបរិបូណ៌ គឺអនុវិទ្យាល័យត្រពាំងចាន់ វិទ្យាល័យហ៊ុនសែន បរិបូណ៌ និងវិទ្យាល័យបរិបូណ៌ខាងត្បូង។
ថ្លែងក្នុងនាមក្រុមការងារ នាឱកាសនោះ លោក ចេង ច័ន្ទដូណា អភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងលោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងអំណរគុណដល់ក្រុមការងារ សប្បុរសជន ទាំងអស់ដែលបានចូលរួមចំណែក និងសូមបន្តជួយអភិវឌ្ឍន៍មូលដ្ឋានស្រុកបរិបូណ៍ ក៏ដូចជាវិស័យអប់រំទូទាំងខេត្តឱ្យបានរីកចម្រើនទៅមុខទៀត។
ថ្លែងក្នុងនាមក្រុមការងារ ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កូនខ្មែរទាំងអស់ទទួលបានអាស្រ័យផលនៃសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ បណ្តាញទឹកស្អាត ភ្លើងអគ្គីសនី សហគមន៍ សាលារៀន និងចំណេះដឹង បំណិនជំនាញនានា មានកិត្តិយសស្មើមុខមាត់លើឆាកអន្តរជាតិ និងទទួលបានការគោរពសរសើរក្នុងនាមជាប្រទេសជាប់ចំណាត់ថ្នាក់ទី២ ផ្នែកជោគជ័យប្រយុទ្ធប្រឆាំងជំងឺសួតបង្កដោយវីរុសកូរ៉ូណាគ្រប់ប្រភេទ។
ជាមួយគ្នានេះថ្លែងក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី, លោកស្រីបណ្ឌិត សឿ សុជាតា បានណែនាំដល់បុគ្គលិកអប់រំព្រមទាំងសិស្សានុសិស្សថា ត្រូតែបន្តថែទាំនូវសុខភាពដែលជាកត្តាចាំបាច់បំផុត ដើម្បីបន្តចូលរួមអនុវត្តឲ្យសម្រេចបានជោគជ័យយុទ្ធសាស្រ្តគោលទាំង៩ នៃគោលនយោបាយជាតិស្តីពីសុខភាពសិក្សា រកឲ្យឃើញបញ្ហារំខានដល់ការអភិវឌ្ឍសុខភាព និងសុខសុវត្ថិភាពសង្គម ជាពិសេស គឺត្រូវបង្កើនការប្តេជ្ញាចិត្ត និងឆ្លើយថាទេ ចំពោះបញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការប្រើប្រាស់គ្រឿងស្រវឹងផ្សែងបារី និងបន្តខិតខំបំពេញការងារបង្រៀន និងរៀនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍធនធានមនុស្សលោកស្រី សឿ សុជាតា ក្រុមការងារ និងសប្បុររសជនបាននាំយកនូវអំណោយផ្តល់ និងចែកជូនដល់៖
*ទី១៖ សាស្រ្តាចារ្យ ម៉ាម៉ាដា និងតំណាងក្រុមហ៊ុន KCC បានឧបត្ថម្ភដល់ការផ្តល់ចំណេះដឹងពីបំណិនប្រើបច្ចេកវិទ្យា ក្នុងការគាំទ្រដំណើរការបង្រៀននិងរៀនតាមបែបឌីជីថល និងផ្តល់ជាអំណោយជូនដល់គ្រឺះស្ថានទាំង៣ ដោយសាលានីមួយៗ ទទួលបាន កុំព្យូទ័រឡេបថប១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ១គ្រឿង និងផ្ទាំងក្រណាត់បញ្ចាំងស្លាយ១ផ្ទាំង។
*ទី២៖ លោកស្រីបណ្ឌិត សឿ សុជាតា និងក្រុមការងារពីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានជូនដល់គ្រឹះស្ថានសិក្សាទាំង៣ ដោយគ្រឹះស្ថាននីមួយៗ ទទួលបាននូវសៀវភៅសិក្សាផ្នែកសុខភាពចំនួន១០ក្បាល ប៉ុស្ទ័ររូបភាពប្រឆាំង គ្រឿងញៀនចំនួន២០ផ្ទាំង សៀវភៅគូរគំនូរចំនួន១០០ក្បាល សាប៊ូលាងដៃ២០ដុំ និងម៉ាស់ប្រឆាំងកូវីដ-១៩ ចំនួន២៥០០ និងបានចុះពិនិត្យអណ្តូងទឹក និងកន្លែងលាងដៃតាមស្តងដាក្រសួងអប់រំ យុវជន និងកីឡា ដែលជាអំណោយរបស់ក្រុមការងារ និងសប្បុរសជន៕