(បន្ទាយមានជ័យ)៖ ដោយមានការណែនាំពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥, នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងនគរបាលវរៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិ ចុះជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ជាច្រើនខ្នង នៅស្រុកម៉ាឡៃ។
សកម្មភាពនេះបានធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ សម្រាប់ផ្ទះដែលប៉ះពាល់មានចំនួន៨ខ្នង (ប៉ះពាល់០២ខ្នង) គឺក្នុងភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ៦ខ្នង, ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ២ខ្នង ប៉ុន្តែករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
សូមបញ្ជាក់ថា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ វេលាម៉ោងប្រហែល ១៦៖១៥នាទី មានភ្លៀងកក់ខែមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រគ្រប់គ្រង របស់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ចំនួន៨ខ្នង៕