(សៀមរាប)៖ សភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរួមសហាការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ដ៏មានសារៈសំខាន់ចំនួន៤ ដល់អាជីវករ ពាណិជ្ជករ ម្ខាស់ក្រុមហ៊ុន សសគ្រាស សិស្សនិស្សិត ក្នុងការបញ្ជ្រាបការយល់ដឹងបន្ថែម នៅសណ្ឋាគារ រីជីនស៉ី អង្គរ ក្រុងសៀមរាប ។

សិក្ខាសាលាដែលបានរៀបចំនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងអធិបតីភាពរបស់លោក ម៉ៅ ថូរ៉ា រដ្ឋលេសាធិការក្រសួងពាណីជ្ជកម្ម, លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋាន កបប, លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងវត្តមានចូលរួមពី លោក លោកស្រី អ្នកនាងកញ្ញា អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិស្សនិស្សិត និងដៃគូរពាក់ព័ន្ធ ប្រមាណជាង ១០០នាក់ ។

លោក ម៉ៅ ថូរ៉ា បានថ្លែងថា សិក្ខាសាលា ដែលរួមសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺរៀបចំផ្សព្វផ្សាយច្បាប់ ដ៏មានសារៈសំខាន់ចំនួន៤ ដល់អាជីវករ ពាណិជ្ជករ ម្ខាស់ក្រុមហ៊ុន សសគ្រាស សិស្សនិស្សិត ក្នុងការបញ្ជ្រាបការយល់ដឹងបន្ថែម គឺ៖

១៖ ច្បាប់ស្ដីពីវិនិយោគ នៃកម្ពុជា
២៖ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់
៣៖ ច្បាប់ស្ដីពីការប្រកួតប្រជែង
៤៖ ច្បាប់ស្ដីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដែលជាច្បាប់មានសារៈសំខាន់ក្នុងនាមជាអាជីវករ ពាណិជ្ជករ អ្នកវិនិយោគ ត្រូវយល់ដឹង ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមច្បាប់ ជៀសវាងការរងពិន័យ ឬ មានទោសទណ្ឌជាដើម ។

លោកមានការយល់ឃើញថា ការប្រកបមុខរបរ ឬ រកស៉ី បច្ចុប្បន្ន ខុសពីមុន មាននិន្នាការប្រប្រួលផ្លាស់ប្ដូរបន្តិចម្ដងៗ ហើយចាប់ពីពេលនេះ នឹងទៅអនាគត តាមបរិយាសអាជីវកម្ម ដែលត្រូវទាមទារការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងចំណេះដឹងដែលពាក់ព័ន្ធនឹងការប្រកបរបអាជីកម្ម និងពាណិជ្ជកម្មផងដែរ ៕