(ព្យុងយ៉ាង)៖ ពិធីដង្ហែក្បួនព្យុហយាត្រាយោធានៅលើទីលានលោក គីម អ៉ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង ត្រូវបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី២៥ ខែ ខែមេសា ឆ្នាំ២០២២ ដើម្បីរំលឹកខួបលើកទី៩០ នៃការបង្កើតកងទ័ពកូរ៉េខាងជើង។ អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង ដែលត្រូវជា ជីតាលោក គីម ជុងអ៊ុន បានបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៣២។
លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋ (SAC) ព្រមទាំងជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានបង្ហាញវត្តមាននៅឯទីលានខាងលើនេះ។
ខាងក្រោមជាកម្រងរូបភាពជាច្រើនសន្លឹក ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានពីស្ថានទូតនៃប្រទេសកូរ៉េខាងជើង ប្រចាំនៅកម្ពុជា៕