(ស្វាយរៀង)៖ នៅស្រុករមាសហែក ខេត្តស្វាយរៀង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅទីចាត់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បានបើកកិច្ចប្រជុំ ឆ្លងផែនការ ក្រោមអធីបតីភាពលោក សៅ សុខា ប្រធានក្រុមការងារ ចុះជួយស្រុករមាសហែក និងមានការចូលរួមថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយស្រុក។
កិច្ចប្រជុំពិភាក្សាលើខ្លឹមសារ៣រួមមាន៖
ទី១៖ លទ្ធផលអនុវត្តផែនការ ចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សតាមបណ្ដាឃុំទាំង១៦ឃុំ។
ទី២៖ ឆ្លងគម្រោងចំណាយថវិកាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
ទី៣៖ ឆ្លងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តកំពង់ត្រាច។ ក្នុងកម្មវិធីនេះ លោកប្រធាន បានឧបត្ថម្ភថវិកាក្នុងកម្មវិធីបុណ្យ ៥,៩០០ដុល្លារ, ចំណាយជូនមន្ត្រីគណបក្សស្រុក ៣,១០០ដុល្លារ សរុបថវិកាចំណាយ ៩,០០០ដុល្លារ៕