(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងការសោកស្តាយចំពោះការបាត់បង់ សត្វឆ្កែមួយឈ្មោះ Sandoz ដែលបានរួមរស់ជាមួយគ្រួសាររបស់លោក អស់រយៈពេល១៩ឆ្នាំ។ លោករដ្ឋមន្រ្តី បានសម្រេចនិមន្តព្រះសង្ឃ សូត្រមន្តធ្វើបុណ្យឱ្យសត្វឆ្កែនោះ តាមប្រពៃណីខ្មែរ ហើយលោកបួងសួងឱ្យ Sandoz កើតមកជាតិក្រោយក្លាយជាកូនខ្មែរដ៏ល្អម្នាក់។
នៅលើបណ្តាញសង្គម Facebook លោក ខៀវ កាញារីទ្ធ បានសរសេរថា «យើងទាំងអស់គ្នាពិតជាស្រឡាញ់ ហើយក៏មានការសោកស្ដាយយ៉ាងខ្លាំង»។
លោកថែមទាំងសរសេរយ៉ាងដូច្នេះទៀតថា « You're part of our family, Sandoz. Rest In Peace. Next time reborn as a good Khmer son. We all love you ដែលមានន័យថា អ្នកគឺជាផ្នែកមួយនៃគ្រួសាររបស់យើង សាន់ដូស៍ សូមទៅកាន់សុគតិភព ! ជាតិក្រោយសូមកើតជាកូនខ្មែរដ៏ល្អម្នាក់។ ពួកយើងស្រឡាញ់អ្នក»៕