(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីមន្ដ្រី ក្រសួងធម្មការ និងសាសនា បើកកិច្ចប្រជុំដើម្បីរៀបចំការដង្ហែ ព្រះបរមសារីរឹកធាតុ ព្រះសម្មាសមពុទ្ធ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។ ពិធីដង្ហែព្រះបរមសារីរឹកធាតុនេះ ដឹកនាំដោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ។
ចំពោះការដង្ហែ គឺប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ និងដង្ហែចេញពីព្រះបរមរាជវាំង ទៅកាន់ភ្នំព្រះរាជទ្រព្យ ស្រុកពញាឭ ខេត្តកណ្ដាល៕