(កណ្ដាល)៖ លោកវរសេនីយ៍ឯក ឱក សុភា ស្នងការរងទទួលផែននគរបាលការពារព្រំដែនគោកលេខ៦០៥ តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរដោយលោកមេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី ហង្ស សំអុល អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃ ច្បារអំពៅ រាជធានីភ្នំពេញ។
ក្នងឱកាសនោះដែរ ក៏មានការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំស្នងការ និងពាំនាំថវិកាមួយចំនួន ជូនដល់លោកឧត្តមសេនីយ៍ត្រី ហង្ស សំអុល អតីតមេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ផងដែរ ។
ផ្ដាំផ្ញើពីលោកស្នងការខេត្ត, តំណាងរបស់លោកបានថ្លែងពីគុណបំណាច់ និងស្នាដៃដ៏ច្រើនមហិមារបស់លោកឧត្តមសេនីយ៍ត្រី ដែលបានបំពេញការងារបានល្អគាប់ប្រសើរ និងជាគម្រូល្អបំផុតសំរាប់មន្ត្រីនគរបាលជំនាន់ក្រោយសិក្សា និងអនុវត្តន៍តាម ដែលលោកជាបញ្ញវន្ត ជាបុគ្គលឆ្នើមគួរជាទីគោរព៕