(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំកម្លាំង សហការជាមួយ កម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ឃុំទួលពង្រ ចុះជួយធ្វើផ្ទះប្រជាពលរដ្ឋ ជួបការលំបាក ចំនួន ២គ្រួសារ ព្រមទាំងនាំយកអំណោយ ស័ង្កសី គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់គ្រួសារជួបការលំបាក ស្ថិតនៅភូមិទួលពង្រ និងភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ៕