(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានទទួល លោកឧត្ដមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការរបស់ UNTAC ពីឆ្នាំ១៩៩២-១៩៩៣ អតីតមេបញ្ជាការកងទ័ពអូស្រ្ដាលី និងជាអតីតអភិបាលរដ្ឋ Western Australia នៅទីស្ដីការក្រសួងការបរទេស៕