(បាត់ដំបង)៖ សមត្ថកិច្ចនៃការិយាល័យជំនាញស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជូនស្ត្រីម្នាក់ទៅសាលាដំបូងខេត្ត ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពីសមត្ថកិច្ចស្រុកកំរៀង បង្រ្កាបក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចភូមិអូរចម្លង ឃុំតាសែនស្រុកកំរៀង ខេត្តបាត់ដំបង។
បើតាមរបាយការណ៍របស់អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីរូបនេះ ក្រោយសមត្ថកិច្ចបានកំណត់មុខសញ្ញាលោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ចុះបង្ក្រាបតែម្តងក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។
ជនសង្ស័យមានឈ្មោះ តាំង ចិន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអូរចម្លងឃុំតាសែនស្រុកកំ រៀងខេត្តបាត់ដំបង ព្រមទាំងបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងប្លា្ទស្ទិក ចំនួន២៥ថង់ សង្ស័យមានសារធាតុញៀន និងទូរស័ព្ទដៃចំនួន១គ្រឿងផង៕