(ភ្នំពេញ)៖ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៣ នឹងបញ្ចប់ការបោះឆ្នោត នៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដើម្បីស្វែងរក បេក្ខជន Top 10។
កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សាធារណៈជន និងអ្នកគាំទ្រអាចចាប់ផ្តើមបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារី ដែលស័ក្តិសម «ជាយុវជនគំរូ»។ ការបោះឆ្នោត គឺបានបើកចាប់ពី ថ្ងៃទី ៩-១១ ឧសភា ឆ្នាំ២០១៦ ចប់នៅម៉ោង៥៖០០ល្ងាច។ កម្មវិធីនឹងផ្តល់ឱកាសដល់ជ័យលាភី១០នាក់ (Top1-Top 10)»។
គួរបញ្ជាក់ថា «បន្ទាប់ពីបោះបានឆ្នោតជ្រើសរើស TOP-10 រួចហើយ គឺនឹងបន្តទៅបោះឆ្នោតជ្រើសរើស ជ័យលាភីលេខ១ TOP-1 នៅលើ Facebook សម្តេចតេជោ ជាបន្តទៀត។ បេក្ខជនដែលទទួលបានការគាំទ្រ (LIKES) ច្រើនជាងគេចាប់ពី (Top1-Top 10) គឺនឹងទទួល រង្វាន់និងប័ណ្ណសរសើរ នាយករដ្ឋមន្រ្តី នៅវិមានរដ្ឋាភិបាលសន្តិភាព នៅរាជធានីភ្នំពេញ។ នេះជាឱកាសសម្រាប់ យុវជនគ្រប់ៗរូប!»។
បើលោកអ្នកនាងមានបំណងបោះឆ្នោតគាំទ្រ ដែលបេក្ខជន បេក្ខនារី នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៣ សូមចូលទៅកាន់ទីនេះដើម្បី បោះឆ្នោត http://samdechhunsen.gov.kh/khmer_youth_role_model/