(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៣ព្រះវស្សា យាងចូល៦៤ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។

បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ត្រូវបានប្រារម្ភឡើងយ៉ាងអធិកអធម នៅក្នុងប្រទេសកម្ពុជា។ សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រក៏មានកម្មវិធីអុជកាំជ្រួចអបអរសាទរ យ៉ាងគគ្រឹកគគ្រេងផងដែរ ។ ការអុជកាំជ្រួច នឹងធ្វើនៅថ្ងៃទី១៤ ខែឧសភា វេលាម៉ោង ៧យប់ នៅមុខព្រះបរមរាជវាំង៕

ខាងក្រោមនេះជាសារថ្វាយព្រះពរដល់ព្រះមហាក្សត្រ ដោយធ្វើឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖