Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនល្មោភកាមម្នាក់ ចាប់អូសក្មេងស្រីអាយុ១១ឆ្នាំ ទៅរំលោភនៅក្នុងចំការល្មុត ត្រូវសមត្ថកិច្ចចាប់ខ្លួន

11-05-2016 14:40

(កណ្ដាល)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ខេត្តកណ្ដាល ចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភ ក្មេងស្រីម្នាក់បានសម្រេច នៅក្នុងចំការល្មុត ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឡេង ជា អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកក្មេងស្រី រងគ្រោះឈ្មោះ ស ដ អាយុ១១ឆ្នាំ។ សមត្ថកិច្ចបានបន្ដថា នៅមុនពេលកើតក្មេងស្រីរងគ្រោះ បានដើរចូលចំការល្មុតដើម្បីរកបេះ ផ្លែល្មុតហូប ពេលនោះជនសង្ស័យ បានដើរសំដៅចូលមកចំការល្មុតខាងលើដែរ ពេលមកដល់បានចាប់ខ្ទប់មាត់ និងច្រមុះ បណ្តាលឲ្យ ជនរងគ្រោះសន្លប់។

ក្រោយមកជនសង្ស័យក៏ធ្វើសកម្មភាពរំលោភរហូតបានសម្រេច លុះពេលក្មេងស្រីរងគ្រោះដឹងខ្លួនឡើង ឃើញខោខ្លីស្រាតចេញ ផុតពីខ្លួន ហើយជនសង្ស័យ បានគំរាមមិនឲ្យនិយាយប្រាប់ម្តាយឡើយ បន្ទាប់មកជនរងគ្រោះ បានដើរត្រឡប់មកផ្ទះវិញ។ លុះនៅរសៀលថ្ងៃដ៏ដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា ទទួលបាន បណ្ដឹងពីម្តាយជនរងគ្រោះ ពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាល បានហៅជនសង្ស័យ មកធ្វើការសាកសួរនៅប៉ុស្តិ៍ រដ្ឋបាលត្រើយស្លា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឡេង ជា បានសារភាពថា ខ្លួនពិតជាបាន រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ នៅចំណុចក្នុងចំការល្មុត រួចបានប្រគល់លុយចំនួន ៥ពាន់រៀល ទៅឲ្យជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាន ក៏សាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕