(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News បានឲ្យដឹងថា នៅពេលនេះសាលារាជធានីភ្នំពេញ បានរៀបចំក្រុមព័ត៌មាន និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញរួចហើយ ដោយកែសម្រួលសមាសភាពមួយចំនួន និងបន្ថែមដល់៥រូប ដែលពីមុនតែ៣រូបប៉ុណ្ណោះ។
លោកនាយករដ្ឋបាលសាលារាជធានីភ្នំពេញ រូបនោះបានបញ្ជាក់ថា ការកែសម្រួលសមាសភាពនេះដោយសារ លោក ឡុង ឌីម៉ង់ ត្រូវទៅបំពេញ ការងារជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូង, ហើយសមាសភាពកែសម្រួលនេះបានឆ្លង ក្រុមប្រឹក្សាអភិបាលសាលារាជធានីភ្នំពេញ រួចហើយនៅរសៀលថ្ងៃនេះ រង់ចាំចេញសេចក្តីសម្រេចតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីយ៉ាងណាលោក យ៉ាដា បានបញ្ជាក់ថា សមាសភាពទទួល បន្ទុកព័ត៌មាននេះ គឺធ្វើការជាក្រុម ដោយបែកចែងភារកិច្ចរៀងៗខ្លួន។
សមាសភាពក្រុមព័ត៌មាន និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ៖
១៖ ឯកឧត្តម ឃួង ស្រេង ជាប្រធាន
២៖ លោក មាន ចាន់យ៉ាដា សមាជិក
៣៖ លោក ម៉េត មាសភក្តី សមាជិក
៤៖ លោក ជិន ប៊ុនធឿន សមាជិក
៥៖ លោក ឈាង ប៊ុនថា សមាជិក