(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ លោក លោកស្រីជាអនុប្រធាន សមាជិក ចុះជួយសង្កាត់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងលោក លោកស្រីជាប្រធាន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ បានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរា ជនទីទ័លក្រ ផ្តល់ថ្នាំ និងថវិកា ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ការផ្តល់ថ្នាំ របស់ក្រុមគ្រូពេទ្យដឹកនាំដោយលោកឲ ឡេង ប៊ុនតេង ជូនប្រជាពលរដ្ឋនៅសង្កាត់ជ្រោយចង្វារនេះ គឺលោកតែងតែយកចិត្តទុកដាក់ គ្រប់ពេលវេលា លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្មួយៗជាទីគោរពស្រលាញ់ ។

នេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើកកម្ពស់ និងគិតគូអំពីសុខុមាលភាព របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា ការផ្តល់ថ្នាំ ជូនប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ ដោយឥតគិតថ្លៃនេះ ត្រូវបានប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង និងសំណូមពរដល់លោក ឡេង ប៊ុនតេង ប្រធានក្រុមការងារ និងក្រុមគ្រូពេទ្យជំនាញៗទាំងអស់ ឧស្សាហ៍ចុះមក ដើម្បីផ្តល់ថ្នាំកូវីដ និងថ្នាំផ្តាសាយ ជូនដល់ពួកគាត់៕