(ភ្នំពេញ)៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទអាស្ត្រាហ្សេណេកា ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលី ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំនួន ១.០៥៦.០០០ដូស ត្រូវបានដឹកមកដល់កម្ពុជាហើយ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ការដឹកវ៉ាក់សាំងជំនួយរបស់អ៉ីតាលី មានការចូលរួមទទួលដោយលោកស្រី យក់ សម្បត្តិ និងឯកអគ្គរដ្ឋទូតអ៉ីតាលី ប្រចាំរាជធានីបាងកក ប្រទេសថៃ ដែលលោកអគ្គរដ្ឋទូតបានធ្វើដំណើរ ពីរាជធានីបាងកក ប្រទេសថៃ មករាជធានីភ្នំពេញតែម្តង ដើម្បីទទួលនិងប្រគល់វ៉ាក់សាំង។

ពិធីប្រគល់ និងទទួលជាផ្លូវការនូវវ៉ាក់សាំងទាំងនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតអ៉ីតាលី ប្រចាំរាជធានីបាងកក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២៕