(កោះកុង)៖ មានគ្រោះថ្នាក់មួយបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៤៨ ម្តំុផ្លូវបំបែកចូលទៅឃំុថ្មស ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបង្កឡើងដោយរថយន្តមួយគ្រឿង ពណ៌ខ្មៅម៉ាក Ranger Rover ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2A-6060 និងម៉ូតូមួយគ្រឿងម៉ាកស្មាសវី បណ្តាលឲ្យអ្នកបើកម៉ូតូដួលរងរបួសធ្ងន់។
ម្ចាស់រថយន្ត Ranger Rover ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា មានឈ្មោះ សីុវ សារិន អាយុ៥៦ឆ្នាំរស់នៅភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងជាម្ចាស់ផ្សារម៉ាត និងសណ្ឋាគារកោះតាគៀវ ។ ដោយកឡែក ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះ ហើយត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមសមត្ថកិច្ច មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីអ្នកបើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍មួយនេះ គេសង្កេតឃើញថា រថយន្តបានបើុងធ្លាក់ចូលប្រឡាយទឹក តាមផ្លូវទៀតផង។
សមត្ថកិច្ច បានបញ្ជាក់ដា មុនពេលកើតហេតុ រថយន្តធ្វើដំណើរទិសដៅចូលខេត្តកោះកុង ដើម្បីបន្តចូលទៅកាន់ប្រទេសថៃ ហើយអ្នកជិះក្នុងរថយន្តទាំងអស់ មិនមានអ្នករងរបួសធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតទេ បើទោះជាក្រោយបុកប៉ះរថយន្តបានធ្លាក់ចេញពីផ្លូវយ៉ាងណាក្តី ចំណែកបុរសម្នាក់អ្នកបើកបរម៉ូតូសមត្ថកិច្ច ប្រាប់ថារងរបួសបាក់ជើងធ្ងន់ធ្ងរ៕