(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.១លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៧ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៤មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១០,៥៥៤,៦៨៩នាក់ (ស្លាប់ ៤៣,០០៤នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៤៣,៧៦៨នាក់ (ស្លាប់ ១៥៦,០៦៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤២៧,០៦៧នាក់ (ស្លាប់ ៣៥,៤៩១នាក់)
* ថៃ ឆ្លងចំនួន ៤,១៤៨,០៩០នាក់ (ស្លាប់ ២៧,៦៥២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៤,៣០០នាក់ (ស្លាប់ ៦០,១៧៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១៨០,១២៤នាក់ (ស្លាប់ ១,៣២៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៧៣៣នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០៤,៨៩៣នាក់ (ស្លាប់ ៧៣២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤១,០១៤នាក់ (ស្លាប់ ២១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២០០នាក់ (ស្លាប់ ៣,០៥៦នាក់)៕