(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៩ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី, ដឹកជញ្ជូនរក្សាទុក៣ករណីនិងជួញដូរ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៤នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៨៧៩ករណី ឃាត់មនុស្ស៤៣០៩នាក់ (ស្រី៣០៣នាក់)៕