(កំពត)៖ លោកស្រី ម៉ែន ប៊ុនធឿន បានគូសបញ្ជាក់ប្រាប់ថា លោកស្រីជាប្រជាពលរដ្ឋមួយរូប រស់នៅក្រោមដំបូលសន្តិភាព ៤០ឆ្នាំមកហើយ តែងតែគោរពច្បាប់ និងគោរពតាមការដឹកនាំដ៏ត្រឹមត្រូវរបស់អាជ្ញាធរជានិច្ច។
នាពេលថ្មីៗនេះ ដោយយោងតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកស្រីបានរួសរាន់ធ្វើផ្លូវថ្មីមួយថែមទៀតឲ្យទាន់ពេលវេលា ដើម្បីអាចឲ្យភ្ញៀវទេសចរចេញចូលមកកម្សាន្ត និងស្នាក់នៅរីសតចំប៉ាឡចដ៍ បានធម្មតាដូចដើមឡើងវិញ។
លោកស្រី ម៉ែន ប៊ុនធឿន បានបន្ថែមថា ១៖ ទោះជាយ៉ាងណា ចំពោះការសម្របសម្រួលដោះស្រាយរបស់អាជ្ញាធរកន្លងមក លោកស្រីពុំជំទាស់ទេ ប៉ុន្តែពេលលោកស្រីចោទសួរថា តើដំណោះស្រាយនោះមានយុត្តិធម៌ និងឯកភាពជាក់ស្ដែង និងយោងតាមប្រវត្តិសាវតាផ្លូវចាស់ ព្រមទាំងភស្តុតាងពិតច្បាស់លាស់ឬនៅ ដែលក្នុងនោះប្រជាពលរដ្ឋដើមរស់នៅទីនោះធ្លាប់ដឹងឮ និងធ្លាប់ធ្វើដំណើរទៅមកតាំងពីជំនាន់ដើមលើផ្លូវចាស់នោះ។ លោកស្រីសង្ឃឹមថា នឹងមិនអាចកើតឡើងចំពោះប្រជាពលរដ្ឋផ្សេងទៀតដូចគាត់។
២៖ លោកស្រីក៏បានចោទសួរដែរ ចំពោះឯកសាររបស់ភាគីបិទផ្លូវដែលមានថ្មីៗខ្លះ កសាងឡើងដោយអាជ្ញាធរ តើឯកសារនោះកសាងឡើងស្របតាមនីតិវិធីសុរិយោដី គ្រប់ដំណាក់កាល និងគ្រប់ជ្រុងជ្រោយ ពិសេសស្របតាមការណែនាំនានារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឬទេ។
ប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅ និងធ្វើដំណើរតាមផ្លូវចាស់ខាងលើ បានប្រាប់ដែរថា ផ្លូវមានពីណាមកជាផ្លូវរទេះសេះ អាចចេញចូលពីមាត់កំពង់ចម្លង ដឹកអុស ដឹកទឹកមកប្រើប្រាស់។
គួរបញ្ជាក់ថា លោកស្រី ម៉ែន ប៊ុនធឿន បានទិញដីដែលមានទីតាំងខាងលើតាំងពីឆ្នាំ២០០៧ បានអភិវឌ្ឍន៍ជាបឹងហ្គាឡូ ឈ្មោះចំប៉ាឡចដ៍ និងបានជួលឲ្យជនជាតិបារាំងឈ្មោះ Joe Pierre Louis ៕
ខាងក្រោមរូបភាពឆ្នាំ២០១៧ មុន មីន កុអាន់ណា ចូលទិញ
ខាងក្រោមជាឯកសារពាក់ព័ន្ធទិញលក់ដី