(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូនតំណែងមន្រ្តីនគរបាលចំនួន៥នាក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
យោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា លោក យ៉ុង ប៊ុនយ៉ង ត្រូវបានផ្ទេរភារកិច្ចពីអធិការនគរបាលស្រុកអង្គរបូរី ទៅជាស្នងការរងនគរបាលខេត្ត។ ដោយឡែកលោក នួន ប៉ិន ពីអធិការរងនគរបាល ទៅអធិការនគរបាលស្រុក។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម៖