Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនប្រធានាធិបតីអាមេរិកលោក Bernie Sanders បានផ្តួលលោកស្រី Clinton ក្នុងការប្រកួតនៅរដ្ឋ West Virginia

11-05-2016 10:45

(អាមេរិក)៖ បេក្ខជនប្រធានាធិបតអាមេរិកលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) បានសាង ភាពភ្ញាក់ផ្អើលមួយទៀត គឺការយកឈ្នះលើលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) គូប្រកួតប្រជែងក្នុងការគណបក្សប្រជាធិបតេយ្យដូចគ្នា នៅក្នុងរដ្ឋ West Virginia។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។

សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont ខាងលើនេះ នៅតែត្រូវការជោគជ័យបន្ថែមទៀតទៅលើ លោកស្រីគ្លីនតុន ដែលបានវ៉ាដាច់សំឡេងគាំទ្រឆ្ងាយទៅហើយនោះ។ ទោះបីជាបែបនេះក្តី លោក សេនដឺស៍ ហាក់មានទឹកមាត់លេបមួយក្អឹកឡើងវិញ បន្ទាប់ពីបានឈ្នះលើកនេះ បើទោះបីជាក្តី សង្ឃឹមរបស់លោកទៅមុខថា នឹងអាចយកឈ្នះអតីតរដ្ឋមន្ត្រីការបរទេស ក្នុងរដ្ឋបាលអណត្តិទីមួយ របស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា រូបនោះមានសភាពស្តួចស្តើងខ្លាំងក៏ដោយ។

ដោយឡែកយើងងាកមកមើលការប្រកួតក្នុងគណបក្សសាធាណរដ្ឋវិញ លោក ដូណាល់ ត្រាំភ៍ នៅតែជាអ្នកនាំមុខដោយគ្មានគូប្រកួតក្នុងបក្សណា អាចនាំសុបិន្តអាក្រក់ដល់រូបលោកទៀតឡើយ ហើយកាលពីយប់ថ្ងៃអង្គារនោះ លទ្ធផលត្រូវបានប្រកាសព្រមៗគ្នាដោយលោក ត្រាំភ៍ បានយកឈ្នះ បន្ថែមទៀតក្នុងការប្រកួតនៅរដ្ឋ West Virginia និង Nebraska៕