(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៦ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង៤មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លងច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានអត្រាស្លាប់ខ្ពស់ជាងគេនៅក្នុងតំបន់។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៥៤៤,៣២៤នាក់ (ស្លាប់ ៤២,៩៩៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៤៣,២៤៦នាក់ (ស្លាប់ ១៥៦,០៤០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤២១,៤៤៣នាក់ (ស្លាប់ ៣៥,៤៨២នាក់)
* ថៃ ឆ្លងចំនួន ៤,១២៨,០៣៨នាក់ (ស្លាប់ ២៧,៥២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៤,០៩៤នាក់ (ស្លាប់ ៦០,១១៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១៧៧,៤១៥នាក់ (ស្លាប់ ១,៣២៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៧១៤នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០៤,២៧៤នាក់ (ស្លាប់ ៧៣០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤០,៨៧៣នាក់ (ស្លាប់ ២១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,១៧២នាក់ (ស្លាប់ ៣,០៥៦នាក់)៕