(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៦នាក់, ជាសះស្បើយ២៩នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ ៥០០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ

៣៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ប្រទេសជប៉ុនដោយសុវត្ថិភាព ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជប៉ុន និងប្រជាពលរដ្ឋខ្មែរ

៤៖ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកជឿថា សង្រ្គាម ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យរវាងរុស្ស៉ី និងអ៊ុយក្រែន

៥៖ សភាកម្ពុជា-ឥណ្ឌា បេ្តជ្ញារួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភា សេដ្ឋកិច្ច សង្គម វប្បធម៌ប្រទេសទំាងពីរឱ្យកាន់តែស៉ីជម្រៅ

៦៖ លោក ហ្សេលេនស្គី អះអាងថា អ៊ុយក្រែនត្រូវការ ជំនួយ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

៧៖ រាជរដ្ឋាភិបាល ណែនាំ៤ចំណុច ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្នុងបរិបទកូវីដ

៨៖ លោក បៃដិន ចេញបញ្ជាហាមមិនឲ្យនាវារុស្ស៉ី ចូលចតនៅកំពង់ផែអាមេរិក ឆ្លើយតបការបន្តវាយប្រហាររបស់រុស្ស៉ី នៅអ៊ុយក្រែន

៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.០លាននាក់ និងស្លាប់៣៤.៦ម៉ឺននាក់

១០៖ សហរដ្ឋអាមេរិក កោះប្រជុំសម្ព័ន្ធមិត្តដើម្បីពិភាក្សាពីការបញ្ជូនអាវុធ បន្ថែមឱ្យអ៊ុយក្រែន

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៨៧៤,៨៨៥នាក់ (គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២)

១២៖ ធនាគារពិភពលោក៖ «គិតត្រឹមពេលនេះ ការខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន មានទំហំស្មើនឹង ៦០ពាន់លានដុល្លារ

១៣៖ មន្រ្តីជំនាញជឿជាក់ថា ឆ្នាំនេះកម្ពុជារំពឹងទទួលភ្ញៀវទេសចរបទេស ចន្លោះ៦០ ទៅ៧០ម៉ឺននាក់

១៤៖ ទីប្រឹក្សារបស់លោក បៃដិន ចេញដំណើរទៅកាន់កោះ Solomon ក្រោយកិច្ចព្រមព្រៀងជាមួយចិន ត្រូវបានចុះហត្ថលេខា

១៥៖ បណ្ឌិត សុខ ទូច៖ នៅកម្ពុជា វិស័យទេសចរណ៍៣ប្រភេទទៀត មិនទាន់ដំណើរការបាននៅឡើយ

១៦៖ ជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែន សរុបកើនដល់ជាង ៣ពាន់លានដុល្លារ ខណៈលោក បៃដិន នឹងស្នើសុំសភាបន្ថែមទៀត

១៧៖ អង់គ្លេស សន្យាជួយឥណ្ឌាផលិតយន្តហោះចម្បាំងផ្ទាល់ខ្លួន

១៨៖ តៃវ៉ា់ន់រៀបរាប់ពីសមត្ថភាពថ្មីៗ នៃមីស៉ីលនិងយន្តហោះដ្រូន ដែលខ្លួនកំពុងអភិវឌ្ឍ

១៩៖ ថៃ៖ មនុស្ស ២១,៨០៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

២០៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤៥,២០៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៩៩នាក់ស្លាប់ ក្នុង១ថ្ងៃ

២១៖ វិភាគអន្តរជាតិ៖ តើ Donbas ជាសមរភូមិសង្រ្គាមផ្ដាច់ព្រ័ត្ររបស់លោក ពូទីន នៅអ៊ុយក្រែន ឬ?

- ព័ត៌មាន Fresh News Plus

១៖ Google កំពុងទទួលរងការផាកពិន័យពីប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការមិនព្រមលុប «ព័ត៌មានក្លែងក្លាយ»

២៖ ក្រុមហ៊ុន Honda នឹងកាត់បន្ថយការផលិតរហូតដល់ ៥០ភាគរយនៅរោងចក្រមួយក្នុងប្រទេសជប៉ុនដោយសារបញ្ហាធំៗពីរ

៣៖ ភាពឆ្លាតវៃរបស់តារារ៉េប Milli ជំរុញឲ្យការលក់ស្វាយទុំនៅថៃ កើនឡើងយ៉ាងគំហុក ក្រោយនាងសម្តែងកាយវិកាហូបបាយដំណើបស្វាយទុំ លើឆាក «Coachella»

៤៖ កាន់តែធ្ងន់ក! Netflix ខាតបង់ប្រាក់រហូតដល់ ៥៤ពាន់លានដុល្លារ ក្នុងមួយថ្ងៃ

៥៖ កីឡាករប្រណាំងរថយន្ត Sainz នឹងប្រណាំងឲ្យក្រុម Ferrari យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៤

៦៖ Barcelona ឈ្នះ Sociedad មែនពិត នៅតែចាញ់ Real Madrid ១៥ពិន្ទុដដែល

៧៖ ផ្លូវការ! Man United តែងតាំងលោក Erik ten Hag ជាគ្រូបង្វឹកពេញសិទ្ធ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)