(ណៃពិដោ)៖ សភានៃសហភាពមីយ៉ាន់ម៉ា បានចុះហត្ថលេខាព្រមព្រៀងឲ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកយោធាជាមួយនឹងប្រទេសរុស្ស៊ី បន្ទាប់ពីការជជែកវែកញែកគ្នាស្តីអំពី សេចក្តីព្រាងដែលរៀបចំ ឡើងដោយលោកប្រធានាធិបតី យូ ហាធីន ក្យរ កន្លងមក។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។
ការគាំទ្ររបស់សភានេះ ក៏ព្រោះតែប្រទេសភូមាចង់ឲ្យមានការផ្លាស់ប្តូរច្រើនពីអតីតកាល ដែលធ្លាប់ ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអាណានិគម ដែលកាលណោះគឺដោយសារតែប្រទេសនេះមាន យោធាទន់ខ្សោយទើបត្រូវពួកចក្រពត្តិលោកខាងលិច ដែលមានទាំងឧស្សាហកម្ម និង វិស័យ ការពារជាតិរីកចំរើននោះ ធ្វើការឈ្លានពានបាន។
គួរបញ្ជាក់ថា នៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយនឹងប្រទេសរុស្ស៊ីនេះ សមាជិកសភា មីយ៉ាន់ម៉ា ទំាងអស់បានរំពឹងថាយោធារបស់ខ្លួននឹងទទួលបាន ការអភិវឌ្ឍប្រកបដោយ ស្តង់ដារ, ភាពទំនើប, និង កម្លាំងប្រកបដោយប្រសិទ្ធភាព ដែលអាចឲ្យកងកម្លាំងយោធាប្រើប្រាស់យ៉ាង អង់អាចក្នុងការបម្រើវិស័យការពារជាតិ៕