Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ញឹម រដ្ឋា ត្រូវបានប្រគល់ភារកិច្ចជាប្រធានមុខងារសាធារណៈ ខេត្តពោធិ៍សាត់

11-05-2016 09:24

(ពោធិ៍សាត់)៖ លោក ញឹម រដ្ឋា ពីមុនជានាយកទីចាត់ការផែនការ និង វិនិយោគ សាលាខេត្តពោធិ៍សាត់ ក្របខ័ណ្ឌ ខ.២.៤ ត្រូវបានប្រគល់ភារកិច្ច ជាប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ ជំនួសលោក លៀម ប៊ុនរឿន ដែលបានផ្ទេរចេញ ទៅជាប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តពោធិ៍សាត់ តាមប្រកាសលេខ ១៣១១ មស.ប្រក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ ចាប់ពីពេលនេះតទៅ។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាង់ដ៏ខ្ពង់ខ្ពស់ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក​ ខូយ​ សុខា​ ប្រធានក្រមប្រឹក្សាខេត្ត​ និង លោក ម៉ក់ រ៉ា អភិបាលរង តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធនានាជុំវិញខេត្ត ជាច្រើននាក់ផងដែរ៕