(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៦ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៥៣៣,១៦៤នាក់ (ស្លាប់ ៤២,៩៩១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៤២,៥៩៥នាក់ (ស្លាប់ ១៥៦,០១៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤១៥,១០១នាក់ (ស្លាប់ ៣៥,៤៧០នាក់)
* ថៃ ឆ្លងចំនួន ៤,១០៦,២៣០នាក់ (ស្លាប់ ២៧,៣៩៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៣,៨៦៥នាក់ (ស្លាប់ ៦០,០៥៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១៧៤,៣៩០នាក់ (ស្លាប់ ១,៣២២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៦៩៧នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០៣,៥៤៥នាក់ (ស្លាប់ ៧៣០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤០,៧២៣នាក់ (ស្លាប់ ២១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,១៤៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕

style="text-align: center;">