(ឥណ្ឌា)៖ ក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple គឺ Foxconn ត្រូវបានគេរាយការណ៍មកថា នៅពេលនេះកំពុងតែមានភាពជិតស្និទ្ធនឹងរដ្ឋាភិបាលឥណ្ឌា ដើម្បីសុំភ្លើងខៀវសាងសងរោងចក្រមួយនៅក្នុងប្រទេសឥណ្ឌា ក្នុងការផ្គត់ផ្គង់ផលិតនូវផលិតផលរបស់ក្រុមហ៊ុន Apple ទាំងអស់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា។
សារព័ត៌មាន The Economic Times of India បានចេញផ្សាយថា ក្រុមហ៊ុន Foxconn ជិតឈានដល់ដំណាក់កាល ចុះកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលឥណ្ឌា ក្នុងការសាងសងរោងចក្រនៅក្នុងតំបន់ Maharashtra ដែលនឹងត្រូវចំណាយលុយ ១០ពាន់លានដុល្លារអាមេរិក ក្នុងការសាងសង និងប្រើប្រាស់ពេលវេលា ១៨ខែ។
គួរបញ្ជាក់ផងដែរថា ឥណ្ឌា ជាទឹកដីដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន Apple ដោយថ្មីៗនេះ លោក Tim Cook នាយកប្រតិបត្តិ Apple បានបញ្ជាក់ថា ឥណ្ឌាជាទីផ្សារដ៏អស្ចារ្យសម្រាប់ការលក់ iPhone និងផលិតផលរបស់ក្រុមហ៊ុន Apple ផ្សេងទៀត៕