(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៩នាក់, ជាសះស្បើយ២៦នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ ប្រមុខ UN ស្នើឱ្យលោក ពូទីន និងលោក ហ្សេលេនស្គី ស្វាគមន៍រូបលោកក្នុងកិច្ចពិភាក្សាស្វែងរកសន្តិភាព

៣៖ កម្ពុជានាំចេញត្បូង និងលោហធាតុមានតម្លៃ ៩១លានដុល្លារ កើនឡើងជាង១៣០០% នៅត្រីមាសទី១

៤៖ រុស្ស៉ី នឹងបិទបញ្ចប់ប្រតិបត្តិការយោធាពិសេស បើ NATO ឈប់ដណ្ដើមយកអ៊ុយក្រែន

៥៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស នៅថ្ងៃស្អែក

៦៖ ប៉េកាំងព្រមានអាមេរិក កុំឱ្យយកបញ្ហាអ៊ុយក្រែន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន

៧៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចូលប្រទេសកម្ពុជា សម្រាប់អ្នកដំណើរមកពីបរទេស ដែលមិនទាន់ចាក់វ៉ាក់សាំង មកនៅត្រឹមរយៈពេល៧ថ្ងៃ

៨៖ មនុស្សជំនិតរបស់លោក ពូទីន អះអាងថារុស្ស៉ីនឹងវាយផ្ដាច់ព្រ័ត្រយកទីក្រុង Mariupol នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

៩៖ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្ត្រីនគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់ និងរបួសម្នាក់, ជនដៃដល់ និងបក្ខពួកមួយចំនួនត្រូវចាប់វាយខ្នោះ

១០៖ មូលនិធិ IMF ថា ការផ្តល់កម្ចីណាមួយដល់ស្រីលង្កាទាមទារឱ្យមាននិរន្តរភាពបំណុល

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣០.៩លាននាក់ និងស្លាប់៣៤.៦ម៉ឺននាក់

១២៖ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ទៅដល់ឥណ្ឌា ដើម្បីបំពេញទស្សនកិច្ច ២ថ្ងៃ

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៨៦៨,៦៥២នាក់ (គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២)

១៤៖ ជប៉ុនថា កិច្ចព្រមព្រៀងសន្តិសុខចិន-សូឡូម៉ុន អាចជះឥទ្ធិពលចំពោះតំបន់ទាំងមូល

១៥៖ កាកបាទក្រហមកម្ពុជាទទួលថវិកាពីសប្បុរសជន៤ក្រុមទៀត នាឱកាសទិវា៨ឧសភា២០២២

១៦៖ ថៃ៖ មនុស្ស ២១,៩៣១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១៧៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤៦,៥៦៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤០៨នាក់ស្លាប់ ក្នុង១ថ្ងៃ

១៨៖ លោក ស៉ី ជិនពីង៖ «ចិនប្រឆាំងជានិច្ចចំពោះ ការដាក់ទណ្ឌកម្មឯកតោភាគី និងការប្រើអំណាចដៃវែង»

១៩៖ លោក Ramos-Horta ប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទីម័រខាងកើត

២០៖ ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេស G7 សន្យាផ្តល់ជំនួយច្រើនជាង ២៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន

២១៖ ឡាវរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១,០០៣នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

២២៖ រុស្ស៉ី ប្រកាសពីជ័យជម្នះក្នុងទីក្រុង Mariupol ក្រោយឡោមព័ទ្ធជិត ២ខែ

២៣៖ កោះតៃវ៉ាន់ អនុម័តការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៤ និងដូសទី៥

២៤៖ វិភាគអន្តរជាតិ៖ តើអាវុធលោកខាងលិច នឹងជួយឱ្យអ៊ុយក្រែនឈ្នះរុស្ស៉ី ក្នុងតំបន់ដុនបាស់ ឬ?

- ព័ត៌មាន Fresh News Plus

១៖ ទីផ្សារស្មាតហ្វូនសកលសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ធ្លាក់ចុះ រហូតដល់១១ភាគរយ ខណៈដែលតម្រូវការ iPhone 13 កំពុងតែកើនឡើង

២៖ Ming-Chi Kuo បានព្យារកណ៍ថា Apple គ្រោងប្រកាសចេញ iPhone ដែលមានអេក្រង់លាតនៅឆ្នាំ ២០២៤ខាងមុខនេះ

៣៖ ឈ្នះ Osasuna ធ្វើឲ្យលោក Carlo Ancelotti ត្រៀមក្លាយជាគ្រូបង្វឹកឈ្នះពានលីគធំទាំង៥ ដំបូងគេ

៤៖ លីគអង់គ្លេស PL កាន់តែឡើងកម្តៅ ក្រោយ Man City បំបាក់ Brighton ៣-០

៥៖ តារារ៉េបអាមេរិក A$AP Rocky ត្រូវបានប៉ូលីសឃាត់ខ្លួន ពាក់ព័ន្ធហេតុការណ៍បាញ់ប្រហារមួយ កាលពីឆ្នាំ២០២១

៦៖ Arsenal បន្តឈ្នះ Chelsea បានចំនួន ២៣លើកនៅលីគ PL ក្រោយស៊ុតវាយបក ៤-២ នៃជើងទី២

៧៖ ភាពយន្តកូរ៉េចាប់ផ្តើមានសន្ទុះ គិតត្រឹមត្រីមាសទី១ ឆ្នាំនេះ ខណៈការលក់បានកើនឡើងជាង ៥០ភាគរយ

៨៖ Tesla រកចំណូលបានជិត ១៩ពាន់លានដុល្លារនៅក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ