(ភ្នំពេញ)៖ ឧបាសិកា ហ្គូវ អៀងហ៊ុន ត្រូវជាម្តាយក្មេកលោកឧកញ៉ា ជា គា បានទទួលមរណភាព នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៥:១៥នាទីព្រឹក ក្នុងជន្មាយុ១០៨ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា ហ្គូវ អៀងហ៊ុន ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានលោកឧកញ៉ា ជា គា និងលោកជំទាវ តាំង ហ្គិចអ៉ី ស្ថិតនៅផ្ទះលេខ១៩ ផ្លូវលីលី ក្រុម៣ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពសពឧបាសិកា ហ្គូវ អៀងហ៊ុន៕