(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ ទទួលទិសប៉ុស្ដិ៍ចំបក់ បានសហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនពលករខ្មែរចំនួន១៣នាក់ ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ នៅត្រង់ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។

ការឃាត់ខ្លួនពលករខ្មែរទាំង១៣នាក់ខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥។

ប្រតិបត្តិការនេះដឹកនាំលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការងនៃវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៥ ទទួលទិសប៉ុស្ដិ៍ចំបក់ និងលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្ដិ៍ចំបក់នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ៨១៥ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ នៅ ញ៉ាញ់ មេបញ្ជាការរង។

លោកវរសេនីយ៍ទោ មាស ម៉េងហួង បានឱ្យដឹងថា ពលករបម្រុងលួចឆ្លងដែនទាំងនោះមានទីលំនៅក្នុងខេត្ដចំនួន២គឺ៖

*ទី១៖ បន្ទាយមានជ័យ ចំនួន ១២នាក់
*ទី២៖ ខេត្តកំពង់ធំ ១នាក់។

លោកបានបន្តថា បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលជំងឺកូវី១៩រួច ព្រមទាំងបានធ្វើកិច្ចសន្យារួច ពួកគាត់ត្រូវប្រគល់ជូនកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំបឹងបេង ដើម្បីបន្តនីតិវិធីច្បាប់៕