(ភ្នំពេញ)៖ ដូចការគ្រោងទុក លោក Michael Lambert នាយកផ្នែកក្រដាសប្រាក់ធនាគារក្នុងក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធរូបិយវត្ថុបំរុងរបស់សហរដ្ឋអាមេរិកបានធ្វើបទ បង្ហាញពន្យល់អំពីលក្ខណៈ ខុសគ្នារវាងលុយដុល្លារពិត និងលុយដុល្លារក្លែងក្លាយ ទៅកាន់អ្នកសារព័ត៌មាន នៅព្រឹក ថ្ងៃអង្គារទី១០ ខែឧសភានេះ នៅ ស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ។
ការធ្វើបទបង្ហាញនេះ គឺដើម្បីធានាថាអ្នកប្រើប្រាស់ និងក្រុមហ៊ុននៅជុំវិញពិភពលោក ដឹងវិធីសំគាល់ប្រាក់ដុល្លារពិតប្រាកដហើយរាយការណ៍ពីប្រាក់ដុល្លារដែលសង្ស័យ ថាក្លែងក្លាយ កម្មវិធីអប់រំស្តីពីរូប៉ិយវត្ថុសហរដ្ឋអាមេរិក របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធ ស្តីពីរូបិយវត្ថុបំរុងធ្វើការចុះអប់រំជាអន្តរជាតិ។
លោក Lambert នាយកផ្នែកក្រដាសប្រាក់ធនាគារក្នុងក្រុមប្រឹក្សាភិបាល នៃប្រព័ន្ធរូបិយវត្ថុបំរុងរបស់សហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពន្យល់អំពីលក្ខណៈខុសគ្នារវាងលុយ ដុល្លារពិត និងលុយដុល្លារក្លែងក្លាយ។
កន្លងមក សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកនៅកម្ពុជាបានបញ្ជាក់ថា «នៅពេលបច្ចុប្បន្ននេះមានរូបិយវត្ថុអាមេរិក ចំនួន ១,៤លានលានដុល្លារ កំពុងធ្វើចរាចរហើយ ក្រុមប្រឹក្សា ភិបាលរូប៉ិយវត្ថុ បំរុងសហព័ន្ធប៉ាន់ប្រមាណឃើញថា ក្នុងចំនួនចន្លោះពីពាក់កណ្តាលទៅ ២ភាគ ៣នៃតំលៃរូបិយវត្ថុទាំងអស់របស់ សហរដ្ឋអាមេរិក ធ្វើចរាចរ នៅក្រៅ សហរដ្ឋអាមេរិក»។
តើអ្នកស្គាល់ពីភាពខុសគ្នារវាងក្រដាសប្រាក់ដុល្លាពិត និងក្រដាសប្រាក់ដុល្លាក្លែងក្លាយដែរឬទេ? បើនៅមិនទាន់ច្បាស់ទេនោះ ជាបន្តសូមលោកអ្នកនាង តាមដានវីដេអូ ដែលបង្ហាញពីការពន្យល់អំពីលក្ខណៈ ខុសគ្នា រវាងលុយ ដុល្លារពិត និងលុយដុល្លារក្លែងក្លាយដូចតទៅ៖