(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៧នាក់, ជាសះស្បើយ២៤នាក់ និងស្លាប់១នាក់

២៖ អង់គ្លេស កំពុងពិចារណាផ្គត់ផ្គង់មីស៊ីលប្រឆាំងនាវាចម្បាំង ដល់អ៊ុយក្រែន

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ចូលឆ្នាំថ្មីកន្លងទៅនេះ ពលរដ្ឋសប្បាយរីករាយខ្លាំង ប្រៀបដូចពេលរំដោះពីរបបប្រល័យពូជសាសន៍ និងការបញ្ចប់សង្គ្រាមទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ

៤៖ អាមេរិកថាការព្រមានរបស់រុស្ស៉ីជា «ការព្រមានមាត់ទទេ» ប៉ុណ្ណោះ ពាក់ព័ន្ធការបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុនបានរួមចំណែកជួយដល់ការកសាងសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា

៦៖ ស្ថានីយទូរទស្សន៍តៃវ៉ាន់សុំទោស ក្រោយច្រឡំផ្សាយព័ត៌មានថា ចិនបើកការវាយប្រហារលើដែនកោះនេះ

៧៖ សម្តេចតេជោ ហ៊ុន សែន៖ មានកត្តា៦ចំណុច ដែលនាំឱ្យពលរដ្ឋសប្បាយរីករាយបាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ

៨៖ អ៊ុយក្រែននិងរុស្ស៉ី ព្រមព្រៀងគ្នាជាបឋម ដើម្បីអនុញ្ញាតឱ្យស្រ្តី កុមារ និងចាស់ៗ ជម្លៀសខ្លួនពីទីក្រុង Mariupol

៩៖ សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាទប់ស្កាត់ជំងឺកូវីដ១៩ មិនមែនស្ថិតលើប្រទេសមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ តែស្ថិតលើវិធានការការពារ និងការចូលរួមពីពលរដ្ឋ

១០៖ តំណាងចិននៅ UN ថា ការខំប្រឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន នឹងមិនអាចនាំមកនូវសន្តិភាពបានឡើយ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេបំផុតនៅតំបន់អាស៊ាន

១២៖ អធិការបតីអាល្លឺម៉ង់ថា មិនត្រូវឱ្យរុស្ស៉ី ឈ្នះក្នុងសង្រ្គាមនៅអ៊ុយក្រែន

១៣៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ

១៤៖ អាមេរិក អង់គ្លេស កាណាដា សន្យាបញ្ជូនកាំភ្លើងធំបន្ថែមឱ្យអ៊ុយក្រែន

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ ពលរដ្ឋមិនចាំបាច់ពាក់ម៉ាសទេ

១៦៖ ថៃ៖ មនុស្ស ២០,៤៥៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចេញឃោសនារកសំឡេងឆ្នោត និងអំពាវនាវឱ្យបង្កបរិយាកាសល្អ សម្រាប់ការបោះឆ្នោត

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣៣,១៩៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៣៨នាក់ស្លាប់ ក្នុង១ថ្ងៃ

១៩៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរឥរិយាបថពលរដ្ឋខ្មែរ ទុកដាក់សំរាមបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

២០៖ អាមេរិក ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ បង្ហាញក្ដីបារម្ភ ចំពោះកិច្ចព្រមព្រៀងសន្តិសុខរវាងចិន និងសូឡូម៉ុន

២១៖ ខានស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងចូលរួមវេទិកាទឹកពិភពលោក

២២៖ វិភាគអន្តរជាតិ៖ តើរដ្ឋបាលលោក ចូ បៃដិន កំពុងព្យាយាមអូសបន្លាយសង្រ្គាមអ៊ុយក្រែន ឬ?

២៣៖ ព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

២៤៖ ស្ទង់មតិ៖ ប្រជាជនស៊ុយអែតភាគច្រើន គាំទ្រឱ្យប្រទេសរបស់ពួកគេចូល NATO

២៥៖ កត្ដាធំៗចំនួន៥ ជួយឲ្យពន្ធដារប្រមូលចំណូលបាន ១ ២៦៣លានដុល្លារ ស្មើនឹង ៤៤.៨០% នៃច្បាប់ថវិកាជាតិ ត្រឹមតែរយៈពេល ៣ខែដើមឆ្នាំ !

២៦៖ ន័រវែសបរិច្ចាគប្រព័ន្ធមីស៉ីលប្រឆាំងយន្តហោះចំនួន ១០០ដើម ដល់អ៊ុយក្រែន

- ព័ត៌មាន Fresh News Plus

១៖ Netflix ប្រកាសពីការបាត់បង់អតិថិជនជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ដោយសារសង្គ្រាមនៅអ៊ុយក្រែន និងការប្រកួតប្រជែង

២៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សលំដាប់ពិភពលោក TSMC ទើបតែរៃអង្គាសប្រាក់បាន ៣.៥ពាន់លានដុល្លារ គ្រោងនឹងយកទៅផ្គត់ផ្គង់រោងចក្របង្កើតថ្មី

៣៖ ក្រុមហ៊ុនវិនិយោគឥណទានឯកជន Apollo Global ប្រកាសផ្តល់ហិរញ្ញប្បទានដល់ការដេញថ្លៃ Twitter ខណៈដែលក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើរឿងមួយនេះ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)