(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានផ្ញើសារលិខិតសូមគោរពជូនពរអ្នកឧកញ៉ា លី ហួរ ត្រូវបានបោះឆ្នោតជ្រើសតាំងជា
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់អាណត្តិទី៣។
លិខិតរបស់លោក ច្រឹក សុខនីម មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ខ្ញុំបាទផ្ទាល់ និងតាំងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សូមចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះ អ្នកឧកញ៉ាប្រធាន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់អាណត្តិទី៣ នាថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ។
យើងខ្ញុំទាំងអស់គ្នាជឿជាក់ថា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនថែមទៀត ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគោរពសម្តែងនូវក្តីសោមនស្សរីករាយ គោរពជូននូវសព្ទសារធុការពរជ័យគ្រប់ប្រការជូន អ្នកឧកញ៉ាប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕