(ភ្នំពេញ)៖ Samsung នឹងបញេ្ចញទូរស័ព្ទស៊េរីថ្មី នៅក្នុងទីផ្សារប្រទេសកម្ពុជាដោយអេក្រង់ និងប្រអប់មានរូបប្រាសាទអង្គរវត្ត ជាមួយនឹង icon រាងផ្ការំដួល ដើម្បីជាការចូលរួមចំណែករក្សានូវបេតិកភ័ណ្ឌជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យ ពិភពលោក ទាំងមូលបានស្គាល់កាន់តែច្រើនជាងមុន។
លោក Seungho Choi អគ្គនាយកក្រុមហ៊ុន Samsung ថៃអេឡិចត្រូនិច ប្រចាំនៅកម្ពុជា និងឡាវបានឲ្យ ដឹងថា៖ «ដូចដែលលោកអ្នកបានឃើញនៅពេលនេះ យើងបានរចនាប្រអប់ និង Screen saver របស់ Samsung J5 និង J7 ឲ្យមានរូបប្រាសាទអង្គរវត្ត ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវទូរស័ព្ទមួយ ដែលមានភ្ជាប់មកជាមួយនូវនិមិត្តរូប ជាតិខ្មែរពិតប្រាកដ ហើយយើងចង់ចែករំលែកដល់ប្រជាជនខ្មែរគ្រប់ៗគ្នា»។
Samsung J5 និង J7 មានគែមផលិតពីលោហៈ ហើយមានកាមេរ៉ាក្រោយទំហំ ១៣មេហ្កាភិចសែល និង អាភិចឆឺ 1,9 ព្រមទាំងភ្លើង (Flash) LED ចំណែកឯកាមេរ៉ាមុខវិញ មានទំហំរហូតដល់ទៅ៥ មេហ្កាភិចសែល ព្រមទាំមាន ភ្លើង (Flash) ហើយអាភិចឆឺមាន 1,9 ដូចគ្នា។
លោក Seungho Choi បានបញ្ជាក់បន្ថែមទៀតថា៖ «យើងនឹងបរិច្ចាគចំណូលចំនួន១ម៉ឺនរៀលពីការលក់Samsung J3, J5, J7 នីមួយៗ និងទូរស័ទ្ទ Samsung ដែលមានប្រអប់រូបប្រាសាទអង្គរវត្ត សម្រាប់ការអភិរក្សនិង ថែរក្សា ប្រាសាទអង្គរវត្តដែលជាសម្បតិ្តវប្បធម៌របស់ប្រជាជនកម្ពុជា»។
ទូរស័ព្ទ Samsung Galaxy J5 (2016) មានអេក្រង់ Super AMOLED ទំហំ 5,2 អ៊ីន ចំណែកឯថ្មវិញ មានថាមពល រហូតដល់ទៅ 3100mAh ដែលអាចដោះចេញពីទូរស័ព្ទបាន។ វាមានទំហំ 145,7 មីលីមែត្រគុណនឹង 72,3 មីលីម៉ែត្រ ហើយមានទំងន់ត្រឹមតែ ១៥៨ក្រាមប៉ុណ្ណោះ។
ចំណែកឯទូរស័ព្ទ Samsung Galaxy J7 (2016) មានអេក្រង់ Super AMOLED ទំហំ 5,5 អុីន មានថាមពលថ្មរហូត ដល់ទៅ 3100mAh ដែលអាចដោះចេញពីទូរស័ព្ទបាន។ វាទំហំ មីលីម៉ែត្រ151,7 មីលីម៉ែត្រគុណនិង 76 មីលីម៉ែត្រ ហើយមានទំងន់ត្រឹមតែ ១៦៩ក្រាម។
ទូរស័ព្ទទាំង២ មាន RAM ទំហំ 2GB និងអង្គចងចាំរហូតដល់ទៅ 16GB ហើយអាចដាក់បន្ថែមអង្គចងចាំងរហូតដល់ទៅ 128GB។ ទូរស័ព្ទទាំង២នេះសុទ្ធតែអាចប្រើប្រាស់បានស៊ីម២ ហើយនឹងមានវត្តមានក្នុងប្រទេកម្ពុជានៅថ្ងៃទី ១១ខែឧសភា ឆ្នាំ២០១៦ ដោយមាន តម្លៃចន្លោះពី ២៥០ដុល្លាអាមេរិក ទៅ ២៩០ ដុល្លាអាមេរិកប៉ុណ្ណោះ៕