(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៦នាក់, ជាសះស្បើយ២០នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនថា ស្ថានភាពក្នុងទីក្រុង Mariupol អាចជា «បន្ទាត់ក្រហម» នៃកិច្ចចរចា

៣៖ ព្រឹកស្អែក ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយពិនិត្យលើរបៀបវារៈចំនួន២

៤៖ ប្រេសិតពិសេសអាមេរិក ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំពោះមុខការបារម្ភថាកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ

៥៖ រដ្ឋមន្ត្រី ថោង ខុន៖ បុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត សរុបចំនួនភ្ញៀវទេសចរទូទាំងប្រទេសមានជាង៥លាន១៧ម៉ឺននាក់

៦៖ ប្រធានាធិបតីអ៉ីរ៉ង់ ព្រមានវាយប្រហារចំកណ្តាលបេះដូងអ៉ីស្រាអែល ប្រសិនបើហ៊ានធ្វើសកម្មភាពប្រឆាំងប្រទេសលោក

៧៖ កម្ពុជាទទួលចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅត្រីមាសទី១ ឆ្នាំ២០២២

៨៖ តួកគីបើកប្រតិបត្តិការយោធា នៅតំបន់ភាគខាងជើងអ៉ីរ៉ាក់ ដោយមានគោលដៅលើ ក្រុមសកម្មប្រយុទ្ធឃើដ

៩៖ ខែមីនា បង្ក្រាបរថយន្តដឹកលើសទម្ងន់ ២៨២គ្រឿង ពិន័យជាប្រាក់ជិត ៥០០លានរៀល

១០៖ គម្រោងដាក់សម្ពោធនាវាផ្ទុកយន្តហោះចម្បាំងទី៣ របស់ចិន ប្រឈមការពន្យារពេល ដោយសារបញ្ហាកូវីដ នៅទីក្រុងសៀងហៃ

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣០.៨លាននាក់ និងស្លាប់៣៤.៥ម៉ឺននាក់

១២៖ នាវាទេសចរណ៍អាចចូលអូស្រ្តាលីបានវិញ ក្រោយបម្រាមកូវីដ១៩ រយៈពេល២ឆ្នាំ ត្រូវដកចេញ

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៨៥៥,១០៨នាក់ (គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២)

១៤៖ ក្រុមហ៊ុន China Eastern ចាប់ផ្តើមប្រើយន្តហោះ Boeing 737-800 ឡើងវិញ បន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះ កាលពីខែមុន

១៥៖ លោកស្រី ឱ វណ្ណឌីន៖ ក្រសួងសុខាភិបាល មិនទាន់អាចវាយតម្លៃពីស្ថានភាពឆ្លងកូវីដ១៩ នៅឡើយទេ ខណៈបុណ្យចូលឆ្នាំថ្មីទើបបញ្ចប់

១៦៖ កូរ៉េខាងត្បូងលុបចោល វិធានការរឹតត្បិតកូវីដ១៩ ស្ទើរទាំងអស់ ខណៈករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះទាប

១៧៖ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ សម្រេចបាន២៧ម៉ឺនតោន ធ្លាក់ចុះ៤០%

១៨៖ កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង

១៩៖ លោក ម៉ាក្រុង គ្មានផែនការបំពេញទស្សនកិច្ចទៅអ៊ុយក្រែនឆាប់ៗនេះទេ, នេះបើតាមមន្ត្រីបារាំង

២០៖ ឡាវ រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៣១២នាក់ និងស្លាប់ ៤នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

២១៖ ឥណ្ឌាលុបចោលផែនការទិញឧទ្ធម្ភាគចក្រពីរុស្ស៉ី ដើម្បីផ្តោតលើផលិតផលក្នុងស្រុកវិញ

- ព័ត៌មាន Fresh News Plus

១៖ Google និង Wikipedia កំពុងប្រឈមមុខនឹងការផាកពិន័យជុំវិញខ្លឹមសារ «ក្លែងក្លាយ» នៅក្នុងប្រទេសរុស្ស៊ី

២៖ COVID-19៖ ការបិទខ្ទប់ទីក្រុងនៅក្នុងប្រទេសចិន កំពុងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកសកល

៣៖ 2NE1 ត្រឡប់មកជាថ្មី បង្កការភ្ញាក់ផ្អើលកាន់តែខ្លាំង ពេលឡើងសម្ដែងលើឆាក Coachella 2022

៤៖ Chelsea ឡើងទៅប៉ះ Liverpool ដណ្តើមពាន FA Cup ក្រោយទម្លាក់ Crystal ២-០

៥៖ Bayern កាន់តែខិតជិតលើកពាន Bundesliga ជាលើកទី១០ ជាប់ៗគ្នា នៅពេលយកឈ្នះក្រុមក្បែរបាតតារាង Arminia

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)