(ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយអន្ទរ សហការជាមួយកម្លាំង ជំនាញយុត្តិធម៍ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ នៅចំណុចមុខសាលារៀនអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមរបាយការណ៍របស់កម្លាំង កងរាជអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ សាន ឈុនលី អាយុ២២ឆ្នាំ មានទីលំនៅភូមិតាឡើក ឃុំអង្គរទេ្រត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងដកហូតបានថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌ស១បញ្ចប់តូច ទូរស័ព្ទ៣គ្រឿង និងម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AM-6480។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លូនទៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕