(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច ចត្វាស័ក ពស.២៥៦៦ គស.២០២២ ពោលគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ កើតមានករណីបទល្មើសព្រហ្មទណ្ឌ ចំនួន២ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ ១លើក និងបទល្មើសមជ្ឈឹម ១លើក ស្លាប់មនុស្ស ១នាក់ (ប្រុស) របួសធ្ងន់ ១នាក់ (ប្រុស)។

បង្ក្រាបគ្រឿងញៀន ១លើក និងគ្រោះថ្នាក់ចរាចរណ៍ កើតមាន២លើក ស្លាប់មនុស្ស ៣នាក់ និងរបួសមនុស្ស១០នាក់ ខូចខាតរថយន្ត២គ្រឿង ម៉ូតូ៦គ្រឿង និងគោយន្ត១គ្រឿង។

នេះបើតាមរបាយការណ៍ បូកសរុបសភាពការណ៍លទ្ធផល នៃកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ដែលអង្គភាពFresh News ទទួលបាននារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ។

ខាងក្រោមនេះ ជារបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៖