(ភ្នំពេញ)៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានចេញលិខិតផ្សាយជាសាធារណៈ អំពីការផ្លាស់ប្តូរនៃម្ចាស់ភាគហ៊ុន និងសមាជិកនៃក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន។
យោងតាមលិខិតផ្សាយជាសាធារណៈ បានឲ្យដឹងថា ការផ្លាស់ប្តូរសមាសភាព នៃម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី នៅក្រសួងពាណិជ្ជកម្ម មានដូចតទៅ៖
១៖ សមាសភាពចាស់
* លោក អៀង សុធារ៉ា ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល
* លោក Yasumoto Kemmori ម្ចាស់ភាគហ៊ុន និងអភិបាល
* លោកស្រី Yasumoto Sacha Jane ម្ចាស់ភាគហ៊ុន និងអភិបាល
* លោកស្រី ស៊ា សោភ័ណ ម្ចាស់ភាគហ៊ុន និងអភិបាល។
២៖ សមាសភាពបច្ចុប្បន្ន
* លោក Yasumoto Kemmori ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល
* លោកស្រី Yasumoto Sacha Jane ម្ចាស់ភាគហ៊ុន និងអភិបាល។
បើតាមលិខិតផ្សាយជាសាធារណៈដដែល បានឲ្យដឹងបន្ថែមថា លោក អៀង សុធារ៉ា និងលោកស្រី ស៊ា សោភ័ណ បានផ្ទេរភាគហ៊ុនរបស់ខ្លួន និងពុំមានទំនាក់ទំនងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី ទៀតទេ ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ តទៅ៕
ខាងក្រោមនេះ ជាលិខិតផ្សាយជាសាធារណៈរបស់ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី៖