(ភ្នំពេញ)៖ ក្នុងខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់ ២៨២គ្រឿង និងពិន័យជាប្រាក់សរុបចំនួន ៤៩៩លានរៀល។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា សម្រាប់ការបង្ក្រាបរថយន្តដឹកលើសទម្ងន់ក្នុងខែមីនានេះ មានការថយចុះចំនួន ១៧គ្រឿង ស្មើ ៥% បើធៀបនឹងទិន្នន័យ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅមានចំនួន ២៩៩គ្រឿង។

ក្រសួងសាធារណការ ក៏បានអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញ ផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

សូមបញ្ជាក់ថា រថយន្តដឹកលេីសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡេីង ក្រៅពីពិន័យជាប្រាក់ហេីយ ត្រូវឃាត់ទុករយ:ពេលមួយឆ្នាំផងដែរ៕