(ភ្នំពេញ)៖ Pond’s ជាម៉ាកផលិតផល ថែរក្សាស្បែកមុខ ដែលឈានមុខជាអន្តរជាតិ បានអបអរទិវាមាតាអន្តរជាតិ ពីចុងសប្ដាហ៍នេះ ដោយមានផ្ដល់នូវការពិនិត្យស្បែក ដល់សុភាពនារីដោយឥតគិតថ្លៃ ព្រមទាំងកម្មវិធីកំសាន្តជាច្រើនទៀត នៅឯផ្សារទំនើបអ៊ីអន ក្នុងរាជធានីភ្នំពេញ ។
ក្រោមប្រធានបទ «Mom Is Miracle» ដែលមានន័យថាអ្នកម្តាយជាស្រ្តីដ៏អស្ចារ្យ Pond’s បានជួបជាមួយស្ត្រីដែលជាអតិថិជន គោលដៅរបស់ខ្លួនដោយមាន អ្នកជំនាញប្រឹក្សាសម្រស់ បានផ្ដល់ជាគន្លឹះថែរក្សាស្បែកមុខនានាពិសេស ទាក់ទងទៅនឹងការ ថែរក្សាសម្រស់ឲ្យនៅតែស្រស់ស្អាត និងក្មេងជាងវ័យបើទោះបីជាអាយុ របស់ពួកគាត់ប្រែប្រួលយ៉ាងណាក៏ដោយ។
លោកស្រី វណ្ណរី ប្រធានម៉ាកយីហោផលិតផលថែរក្សាស្បែកមុខ ផនស៍ របស់ក្រុមហ៊ុន យូនីលីវើ ដែលចែកចាយផលិតផល Pond’s នៅកម្ពុជា បានលើកឡើងថា ស្ត្រីជាច្រើនដែលមានអាយុចន្លោះពី ២៥ ដល់៣០ឆ្នាំ អាចចាប់ផ្ដើមសង្កេតឃើញស្នាមជ្រីវជ្រួញ បន្តិចម្តងៗ នៅលើផ្ទៃមុខរបស់ខ្លួន ដោយសារតែកត្តាមួយចំនួន ដូចជា ជំងឺស្រេស្ត ការសម្រាកមិនគ្រប់គ្រាន់ ការប៉ះពាល់ទៅកំដៅថ្ងៃ ដោយមិនមានប្រើប្រាស់ផលិតផលផ្តល់សំណើមលើផ្ទៃមុខ ។
លោកស្រីបន្ថែមថា ពិសេសការការពារកំដៅថ្ងៃបានត្រឹមត្រូវ ជាពិសេសស្ត្រីដែលរៀបការរួច ហើយត្រូវរាប់រងមុខរបរប្រចាំថ្ងៃផង និងការងារផ្ទះផង ដោយមិនបានយកចិត្តទុកដាក់ពីការថែសម្រស់ ក៏ដូចជាការវិវត្តន៏នៃភាពចាស់ជ្រីវជ្រួញនៃស្បែករបស់ខ្លួនស្នាម ជ្រីវជ្រួញនៅលើមុខ និងក នឹងមើលឃើញកាន់តែច្បាស់ នៅពេលដែលស្ត្រីទាំងឡាយឈានដល់វ័យ ៣០ឆ្នាំ។
ហេតុផលនេះហើយ ទើប Pond’s បានចូលរួមចំណែកជួយបង្ហាញនូវវិធីងាយៗ ក្នុងការថែទាំស្បែកមុខ តាមរយៈការប្រើប្រាស់ ផលិតផល ថែរក្សាស្បែកដែលត្រឹមត្រូវ ដូចជាផលិតផល Pond’s Age Miracle ជាដើមដែលជាអ្នកជំនាញ ក្នុងការកំចាត់ស្នាមជ្រួញ នៅលើផ្ទៃមុខ និងធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យ។
ស្របពេលជាមួយគ្នានេះដែរការអបអរទិវាមាតាអន្តរជាតិនេះ Pond’s បានជំរុញឲ្យកូនៗផ្ដល់សារនៃក្តីស្រលាញ់របស់ខ្លួនចំពោះម្ដាយ នៅស្តង់របស់ Pond’s និងការផ្តល់ជូនកម្មវិធីពិសេសសម្រាប់ជាកាដូដល់អ្នកម្តាយ និងវត្ថុអនុស្សាវរីយ៍ជាច្រើន៕