(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី៣ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ អមដំណេីរដោយក្រុមការងារបានអញ្ជេីញចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ពិសេសគឺសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីប្រជាពលរដ្ឋគ្រប់រូប គ្រប់កាល:ទេស: ដោយបា នសង្រ្គោះជិវិតប្រជាពលរដ្ឋពីមាត់ជ្រោះមរណ: នៃជំងឺរាតត្បាតកូវីដ-១៩ ដោយខិតខំស្វះស្វែងរកនិងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមិនគិតថ្លៃ ចាប់ពីដូសទី១ ដល់ដូសជម្រុញជូនដល់កុមារ និងប្រជាពលរដ្ឋទូទាំ ងប្រទេសបានដោយជោគជ័យ និងបើកឲ្យដំណើរការប្រទេសឡើងវិញតាមគន្លងប្រក្រ តីភាពថ្មី ដែលបង្កឱកាសដល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយ៉ាងអធិកអធម គគ្រឹកគគ្រេងនៅទូទាំងប្រទេសក្នុងឆ្នាំនេះ បន្ទាប់ពីអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសា រ វិបត្តិកូវីដ-១៩។

ឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលចូលរួមថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់និងរៀបចំកម្មវិធីសង្រ្កានឆ្នាំថ្មីក្នុងក្រុងប៉ោយប៉ែត និងទីកន្លែងផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ បង្កលក្ខណៈដល់បងប្អូនប្រជា ពលរដ្ឋជួបជុំសប្បាយរីករាយយ៉ាងអធិកអធម សមស្របតាមប្រពៃណីជាតិ ដោយគោរព បានយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ធ្នាប់ល្អដោយមិនទៅប្រព្រឹត្តនូវអំពេីអបាយផ្សេងៗមានល្បែងស៉ីសងគ្រប់ប្រភេទ គ្រឿងញៀន ដែលនាំឱ្យមានទុក្ខលំបាកដល់ខ្លួន ឯង ក្រុមគ្រួសារ និងសង្គមជាតិ៕