(បន្ទាយមានជ័យ)៖ ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតិភ្ញៀវទេសចរ និងពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមទស្សនាកម្សាន្តសប្បាយ តាមតំបន់រមណីយដ្ឋាននានា ជាង ២០ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ប្រាប់មក Fresh News នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។

អភិបាលខេត្តបន្ទាយមានជ័យ ក៏បានឱ្យដឹងដែរថា នៅថ្ងៃនេះដែរ ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់វិញ គឺមានភាពល្អប្រសើរ៕

សូមទស្សនារូបភាពខាងក្រោម៖