(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ១៩នាក់បានបាត់បង់ជីវិត និងរងរបួសចំនួន៤៩នាក់ ដោយសារករណីគ្រោះថ្នាក់ចររាចរណ៍ក្នុងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមេសានេះ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា សម្រាប់រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មានករណីគ្រោះថ្នាក់ចររាចរណ៍ចំនួន ៣៣លើក ស្លាប់១៩នាក់, របួសធ្ងន់៣៩នាក់ និងរបួសស្រាល ១០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងអស់ មិនពាក់មួកសុវត្ថិភាពចំនួន ៤៥នាក់៕