(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ អមដោយលោក-លោកស្រីអភិបាលរងខណ្ឌ ជាមួយសហការី នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឧបត្ថម្ភបច្ច័យចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពកងកម្លាំងអាវុធហត្ថខណ្ឌ ដែលបានទទួលមរណភាព ហើយនឹងឆ្លៀតឧបត្ថម្ភសម្ភារ និងថវិកាបន្ថែមទៀត ដល់អធិការដ្ឋាននគរបាលខណ្ឌ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីលើកទឹកចិត្ត ក្នុងការយកចិត្តទុកដាក់ការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោក ឯក ឃុនដឿន បានក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ច ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ឱ្យបន្ដកិច្ចសហការរួមគ្នាបំពេញភារកិច្ច ដើម្បីបង្កើនការប្រុងប្រយ័ត្នការការពាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ ក្រៅពីលោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានក្រើនរំលឹកឱ្យបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» ដើម្បីបង្កាទប់ស្កាត់ពីការឆ្លងជំងឺ (Covid-19) ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា សម្រាប់ឣង្គភាពសមត្ថកិច្ចនីមួយៗ ដែលទទួលបានការឧបត្ថម្ភ ពីអភិបាលខណ្ឌឫស្សីកែវ ដើម្បីយកចិត្តទុកដាក់ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋ នាពេលនេះ រួមមាន៖ ភេសជ្ជៈ៥កេស ទឹកសុទ្ធ១០កេស និងថវិកា ១,០០០,០០០រៀល ឯក្រុមគ្រួសារសព កងរាជអាវុធហត្ថខណ្ឌ បច្ច័យ ចំនួន:៥០០,០០០រៀល៕